លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៦របស់សមាគមច្បាប់អាស៊ាន និងពិធីលៀងសាយភោជន៍
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៦របស់សមាគមច្បាប់អាស៊ាន និងពិធីលៀងសាយភោជន៍
នាថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៦របស់សមាគមច្បាប់អាស៊ាន នៅប្រទេសសឹង្ហបុរី និងពិធីលៀងសាយភោជន៍។ គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៦ របស់សមាគមច្បាប់អាស៊ានកម្ពុជា ត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ចំណាប់អារម្មណ៍របស់ប្រធានសមាគមច្បាប់អាស៊ាននៃប្រទេសសមាជិក ការសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤៥ របាយការណ៍អំពីលទ្ធផលការងារនៃសមាគមច្បាប់អាស៊ាន៖ ជោគជ័យ បញ្ហាប្រឈម និងដំណោះស្រាយ ក៏ដូចជាកំណត់អំពីកិច្ចការសំខាន់ៗសម្រាប់កិច្ចប្រជុំលើកទី៤៧ និងការប្រកួតសវនាការត្រាប់ (Moot Court)។ បន្ថែមពីលើកិច្ចប្រជុំ ប្រតិភូគណៈមេធាវីក៏បានចូលរួមសិក្ខាសាលាស្តីពីការអនុវត្តច្បាប់អន្តរប្រទេសក្នុងតំបន់អាស៊ាន និងកិច្ចពិភាក្សាពាក់ព័ន្ធនឹងបញ្ហាធនក្ស័យ និងកម្មសិទ្ធិបញ្ញាក្នុងតំបន់អាស៊ានផងដែរ។ ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ប្រទេសសឹង្ហបុរីដែលជាម្ចាស់ផ្ទះ បានរៀបចំពិធីលៀងសាយភោជន៍ដល់ប្រតិភូដែលបានមកចូលរួមកិច្ចប្រជុំ រួមទាំងប្រតិភូមកពីប្រទេសកម្ពុជាផងដែរ។




Facebook
LinkIn
Twitter
RSS
Google+