លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំប្រភិភូគណៈមេធាវីនិវត្តមកដល់មាតុភូមិ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤៦ នៃសមាគមច្បាប់អាស៊ាន នៅប្រទេសសឹង្ហបុរី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំប្រភិភូគណៈមេធាវីនិវត្តមកដល់មាតុភូមិ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤៦ នៃសមាគមច្បាប់អាស៊ាន នៅប្រទេសសឹង្ហបុរី
នាល្ងាច ថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំប្រភិភូគណៈមេធាវីនិវត្តមកដល់មាតុភូមិ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤៦ នៃសមាគមច្បាប់អាស៊ាន នៅប្រទេសសឹង្ហបុរី ដែលបានប្រព្រឹត្តទៅចំនួន២ថ្ងៃគឺ ថ្ងៃទី១៣ និងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ាន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយកិច្ចប្រជុំលើកទី៤៦នេះ មានប្រទេសសឹង្ហបុរី ជាម្ចាស់ផ្ទះ ព្រមទាំងភ្ជាប់នឹងព្រឹត្តិការណ៍សំខាន់ៗដូចជា៖
១. កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ាន ដោយមានការចូលរួមពីប្រទេសដែលជាសមាជិក និងប្រទេសទីម័រឡេស្ត ក្នុងនាមជាអ្នកសង្កេតការណ៍។
២. សិក្ខាសាលា និងកិច្ចពិភាក្សា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់អន្តរប្រទេសនៅក្នុងតំបន់អាស៊ានផ្តោតលើបញ្ហាកម្មសិទ្ធិបញ្ញា ធនក្ស័យ និងវិវាទពាណិជ្ជកម្ម។
៣. ពិធីលៀងសាយភោជន៍ ជាលទ្ធផលនៃកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដោយមានលោកមេធាវី សាំង វណ្ណៈ ជាប្រធាន បានបង្ហាញនូវឆន្ទៈវិជ្ជមានក្នុងការចូលរួមជាមួយបណ្តាប្រទេសដែលជាសមាជិកនៃសមាគមច្បាប់អាស៊ាន ក៏ដូចជាស្វែងរកនូវលទ្ធផលជាវិជ្ជមានសម្រាប់ការអភិវឌ្ឍរួមគ្នាក្នុងសហគមន៍។




Facebook
LinkIn
Twitter
RSS
Google+