លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ (The 7th China-ASEAN Legal Cooperation Forum) នៅទីក្រុងឆុងឈីង ប្រទេសចិន
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ (The 7th China-ASEAN Legal Cooperation Forum) នៅទីក្រុងឆុងឈីង ប្រទេសចិន
នាព្រឹក ថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមការអញ្ជើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន (China-ASEAN Legal Research Center) និងតាមការអញ្ជើញរបស់គណៈមេធាវីទីក្រុងឆុងឈីង លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ (The 7th China-ASEAN Legal Cooperation Forum) នៅទីក្រុងឆុងឈីង ប្រទេសចិន។ គួរបញ្ជាក់ថា ក្រៅអំពីការចូលរួមវេទិកានេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងចុះអនុស្សរណៈនៃការយោគយល់ជាមួយគណៈមេធាវីនៃទីក្រុងឆុងឈីង ព្រមទាំងសាកលវិទ្យាល័យនីតិសាស្ត្រ និងនយោបាយភាគនិរតី (SWUPL) ផងដែរ។




Facebook
LinkIn
Twitter
RSS
Google+