លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល
នារសៀល ថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៅតុលាការកំពូល។ កិច្ចប្រជុំនេះផ្តោតទៅលើការពិនិត្យលទ្ធភាពរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ានរួមជាមួយនឹងកិច្ចប្រជុំក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាននាពេលអនាគត។ បន្ថែមពីនេះអង្គប្រជុំក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងតុលាការកំពូលបន្ថែមទៀត ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យកម្ពុជាចូលរួមកាន់តែសកម្មជាមួយបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។




Facebook
LinkIn
Twitter
RSS
Google+