កិច្ចប្រជុំពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវិនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធគណៈមេធាវីជប៉ុន
កិច្ចប្រជុំពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវិនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធគណៈមេធាវីជប៉ុន
នាព្រឹក ថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងក្រុមការងារបច្ចេកទេស ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធគណៈមេធាវីជប៉ុន ជាមួយតំណាងសហព័ន្ធគណៈមេធាវីជប៉ុន។ កិច្ចប្រជុំពិភាក្សានាពេលនេះ ឆ្លើយតបនឹងលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សារបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហព័ន្ធគណៈមេធាវីជប៉ុន កាលពីអំឡុងខែសីហា ឆ្នាំ២០២៥ ដែលក្រុមការងារនៃស្ថាប័នទាំងពីរ បានសម្រេចពិចារណាអំពីលទ្ធភាពនៃការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជាអាទិ៍។ ដោយឡែក កិច្ចប្រជុំពិភាក្សានេះ បានពិនិត្យមើលអំពីបែបបទនៃកិច្ចសហប្រតិបត្តិការជាបឋម ដោយធ្វើការកំណត់ជា ៣រូបភាព រួមមាន៖ ការបណ្តុះបណ្តាល ការពិគ្រោះនិងផ្តល់យោបល់ និងដំណើរទស្សនកិច្ចសិក្សា។ គួរបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារនៃស្ថាប័នទាំងពីរ បានសម្រេចកំណត់ចំណុចលម្អិតនៃបែបបទនៃកិច្ចសហប្រតិបត្តិការ មុននឹងរៀបចំកិច្ចប្រជុំលម្អិតជាថ្មី នៅក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។




Facebook
LinkIn
Twitter
RSS
Google+