កិច្ចប្រជុំលើកទី១២ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំលើកទី១២ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹក ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១២ លើការបូកសរុបលទ្ធផលការងារ ពិគ្រោះយោបល់និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដោយមានលោកមេធាវី អ៊ីវ ប៉ូលី ប្រធានក្រុមការងារ ជាអ្នកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំបូក បានសរុបការងារ និងពិនិត្យឡើងវិញចំពោះការផ្តល់យោបល់របស់ក្រុមការងារលើខ្លឹមសារទាំងស្រុងនៃមាតិកាទី៥ ស្តីពីការចុះបញ្ជីដីធ្លី នៃសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ​ដែលមានចំនួន៣ជំពូក ចែកចេញជា ១០៧មាត្រា ហើយរៀបចំជាសំណៅឯកសារផ្ញើជាមតិយោបល់ទៅកាន់ក្រសួង ដ.ន.ស.។ បន្ថែមពីលើការពិភាក្សាជារួមនេះ អង្គប្រជុំក៏បានពិភាក្សាបន្ថែមលើមាត្រា១៨៣-១៨៦ ពាក់ព័ន្ធនឹងការចុះបញ្ជីអំពីទ្រព្យសម្បត្តិរួមប្តីប្រពន្ធ ដែលទទួលបន្ទុកដោយលោកស្រីមេធាវី ទេព បូផល។

F1 595541997 1394366015815949 8680079887012520121 n

F2 597483170 1394366029149281 4973974888773775738 n

F3 597428185 1394366095815941 1296185720663567965 n

F4 597435026 1394366162482601 6927953376342595143 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top