កិច្ចប្រជុំពិភាក្សាអំពីការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
កិច្ចប្រជុំពិភាក្សាអំពីការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
នារសៀល ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដឹកនាំដោយលោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងលោកមជ្ឈត្តករ Jay Bryan COHEN សមាជិកក្រុមប្រឹក្សាប្រតិបត្តិអាណត្តិទី៥ និងជាប្រធាននៃគណៈកម្មាធិការអប់រំ និងបណ្ដុះបណ្ដាល នៃ ម.ជ.ម. បានរៀបចំកិច្ចប្រជុំអំពីការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរលើរបៀបវារៈមួយចំនួន។ នៅក្នុងកិច្ចប្រជុំនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានឯកភាពគ្នាទៅលើចំណុចដូចខាងក្រោម៖
១.រៀបចំឱ្យមានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងផែនការសកម្មភាពឆ្នាំបន្ទាប់
២.ផ្សព្វផ្សាយអំពីប្រព័ន្ធដោះស្រាយវិវាទ NCAC តាមរយៈព្រឹត្តិបត្ររបស់គណៈមេធាវី ចំនួន ២អត្ថបទក្នុងមួយឆ្នាំ
៣.ចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយច្បាប់ផ្សេងទៀតរបស់គណៈមេធាវី ដោយសមាជិក NCAC ចំនួន ២រូបចូលរួមជាវាគ្មិនក្នុងកម្មវិធីជជែកពីច្បាប់
៤.NCAC នឹងអញ្ជើញសមាជិកគណៈមេធាវីចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងកម្មវិធីនានាដោយមិនគិតកម្រៃ
៥.រៀបចំសិក្ខាសាលារួមគ្នា ចំនួន ៣ដងក្នុងមួយឆ្នាំ
៦.រៀបចំឱ្យមានកិច្ចពិភាក្សាអំពីបញ្ហាប្រឈមក្នុងការអនុវត្ត។




Facebook
LinkIn
Twitter
RSS
Google+