កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងផ្តល់របាយការណ៍វឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា (JTIF) លើកទី៣ រវាងកម្ពុជា និងចក្រភពអង់គ្លេស
កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងផ្តល់របាយការណ៍វឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា (JTIF) លើកទី៣ រវាងកម្ពុជា និងចក្រភពអង់គ្លេស
នាព្រឹក ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ តាមការចាត់តាំងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី អ៊ីវ ប៉ូលី សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងកញ្ញាមេធាវី ឈុំ មុនីសុជាតា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងផ្តល់របាយការណ៍វឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា (JTIF) លើកទី៣ រវាងកម្ពុជា និងចក្រភពអង់គ្លេស នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ។ គួរបញ្ជាក់ថា វេទិកាពាណិជកម្ម និងវិនិយោគរួមគ្នា (Joint Trade and Investment Forum) ជាវេទិកាដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលដៅបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស ហើយនេះជាលើកទី៣ ដែលប្រទេសទាំងពីរបានសហការរៀបចំវេទិកានេះឡើងមក។ ដោយឡែកកិច្ចប្រជុំនេះ ត្រូវបានរៀបចំក្នុងគោលបំណងឱ្យក្រសួងស្ថាប័ន និងដៃគូឯកជនពាក់ព័ន្ធ ធ្វើការពីនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាពរួមនៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ JTIF ដែលនឹងត្រូវបង្ហាញនៅក្នុងវេទិកាលើកទី៣ ដែលគ្រោងរៀបចំនៅខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។




Facebook
LinkIn
Twitter
RSS
Google+