ពិធីជួបសំណេះសំណាលនិងនាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគនិងថវិកាប្រគល់ជូនគ្រួសារវីរកងកងទ័ព និងគ្រួសារវីរនគរបាលចំនួន ៤០០គ្រួសារ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ពិធីជួបសំណេះសំណាលនិងនាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគនិងថវិកាប្រគល់ជូនគ្រួសារវីរកងកងទ័ព និងគ្រួសារវីរនគរបាលចំនួន ៤០០គ្រួសារ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង


នាព្រឹក ថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីមេធាវី ថុន សុជាតា អញ្ជើញដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី សមាជិកគណៈមេធាវី និងបុគ្គលិកគណៈមេធាវី ជួបសំណេះសំណាល ព្រមទាំងនាំយកអំណោយផ្តល់ជូនគ្រួសារវីរកងទ័ព និងគ្រួសារវីរនគរបាល ចំនួន៤០០គ្រួសារ ស្ថិតនៅវត្តគិរីសង្វារពេជ្រ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ លោក សុង សុភ័ក្ត្រ អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន និងក្រុមការងារដែលបានអញ្ជើញមកសួរសុខទុក្ខគ្រួសារវីរកងទ័ព និងវីរនគរបាល ព្រមទាំងបានរាយការណ៍ពីសភាពការណ៍ទូទៅនៃស្រុកភ្នំព្រឹកជូនអង្គពិធីទាំងមូល។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន បានពាំនាំនូវការនឹករលឹក និងសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង ដែលតែងតែគិតគូរពីការរស់នៅនិងជីវភាពរបស់គ្រួសារវីរកងទ័ពគ្រប់កាលៈទេសៈ ជាពិសេសពេលដែលសៀមបើកការឈ្លានពានមកលើកម្ពុជា។ បន្ថែមពីលើនេះ លោកប្រធាន បានថ្លែងកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពជួរមុខបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារទឹកដីពីការឈ្លានពានទាំងកំរោលរបស់ទាហានសៀម មកលើបូរណភាព អធិបតេយ្យភាពរបស់កម្ពុជា និងបានចូលរួមអបអរសាទរជាមួយគ្រួសារវីរកងទ័ពទាំង១៨រូប ដែលថៃបានចាប់ទៅ និងទើបតែដោះលែងមកវិញថ្មីៗនេះផងដែរ។ សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនេះ លោកប្រធាន បានប្រគល់ជូនគ្រួសារវីរកងទ័ព និងគ្រួសារវីរនគរបាលទាំង៤០០គ្រួសារនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២០Kg មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ ១យួរ ឃីត១កញ្ចប់ និងថវិកាចំនួន ១០ម៉ីនរៀល និងបានជួយឧបត្ថម្ភអង្គភាពពាក់ព័ន្ធ ចំនួន៦ និងវត្ត១ ក្នុងនោះ៖

១.រដ្ឋបាលស្រុកភ្នំព្រឹក ចំនួន៥លានរៀល

២.អធិការដ្ឋាននគរបាលស្រុក ចំនួន៥លានរៀល

៣.ផ្នែកសឹករងស្រុកភ្នំព្រឹក ចំនួន៥លានរៀល

៤.មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ចំនួន៥លានរៀល

៥.កម្លាំងជួរមុខកងពលថ្មើរជើងលេខ៥៣ ថវិកាចំនួន ចំនួន៥លានរៀល

៦.កម្លាំងនគរបាលការពារព្រំដែនគោកថវិកាចំនួន ចំនួន ៥លានរៀល

៧.និងវត្តគីរីសង្វារពេជ្រថវិកា ចំនួន១លានរៀល៕

A1 608191204 1415521557033728 1636093288947272679 n

A2 607978197 1415521733700377 5248522713651107493 n

A3 611368842 1415521667033717 1511999818981726254 n

A4 607185818 1415522150367002 1395561395282372147 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top