កិច្ចប្រជុំនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា
កិច្ចប្រជុំនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា
នាព្រឹក ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើរបៀបវារៈចំនួន ៦ ដូចខាងក្រោម៖ ១.ការប្រកាសសមាសភាពសមាជិកថ្មីនៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ២.ការរាយការណ៍អំពីវឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ៣.ការកែសម្រួលរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ៤.ការត្រៀមខ្លួនចូលរួមមហាសន្និបាតលើកទី ១៥ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ៤៧ នៃសមាគមច្បាប់អាស៊ាន ដែលគ្រោងនឹងធ្វើនៅខែកក្កដា ឆ្នាំ២០២៦ ៥. ការរៀបចំផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៦ ៦.ផ្សេងៗ
Meeting of the National Committee of Cambodia ASEAN Law Association On the morning of Friday, February 13, 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia and Chairman of the National Committee of Cambodia ASEAN Law Association (ALA Cambodia), presided over a meeting of the National Committee of the ASEAN Law Association of Cambodia. The meeting was held at the headquarters of the Bar Association of the Kingdom of Cambodia with the participation of the members of the Committee. The meeting was convened based on six agendas as follows: 1. Announcement of new members of National Committee of Cambodia ASEAN Law Association 2. Report on the ALA Cambodia’s work progress 3. Restructuring of the Secretariat-General of ALA Cambodia. 4. Preparation to join the 15th General Assembly and the 47th Governing Council Meeting of the ASEAN Law Association, scheduled to be held in July 2026. 5. Discussion of ALA's action plan for 2026. 6.Other




Facebook
LinkIn
Twitter
RSS
Google+