កិច្ចប្រជុំប្រចាំខែរបស់នាយដ្ឋានបុគ្គលិក និងរដ្ឋបាល នៃគណៈមេធាវីនៃព្រះព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំប្រចាំខែរបស់នាយដ្ឋានបុគ្គលិក និងរដ្ឋបាល នៃគណៈមេធាវីនៃព្រះព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនាឆ្នាំ២០២៦ លោកស្រីមេធាវី នៅ ច័ន្ទសុជាតា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែ លើរបៀបវារៈមួយចំនួនដូចខាងក្រោម៖ ១.ពិនិត្យនិងបូកសរុបរបាយការណ៍ប្រចាំខែរបស់នាយកដ្ឋានបុគ្គលិកនិងរដ្ឋបាល ២. ពិនិត្យលើផែនការសកម្មភាព និងពង្រឹងការអនុវត្តការងារប្រចាំថ្ងៃ ៣. លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ជាលទ្ធផលនៃកិច្ចប្រជុំ លោកស្រីប្រធាននាយកដ្ឋាន បានពិនិត្យរបាយការណ៍ និង ណែនាំបន្ថែមអំពីការអនុវត្តការងារប្រចាំថ្ងៃ ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សហភាតា និងដោះស្រាយបញ្ហាប្រឈមនានាក្នុងនាយកដ្ឋាន ព្រមទាំងទទួលយកសំណូមពរផ្សេងៗផងដែរ។
Monthly Meeting of the Department of Personnel and Administration of the Bar Association of the Kingdom of Cambodia
On the morning of Monday, 9th March 2026, Attorney NEOU Chansocheata, Head of the Department of Personnel and Administration, led the department’s monthly meeting to discuss several agenda items, including: 1. Reviewing and summarizing the monthly report of the Personnel and Administration Department 2. Reviewing the action plan and strengthening the implementation of daily work 3. Raising challenges and other requests As a result of the meeting, the Head of the Department reviewed the reports and provided additional guidance on the effective implementation of daily tasks to colleagues. The meeting also discussed and addressed various challenges within the department and received additional requests from staff.




Facebook
LinkIn
Twitter
RSS
Google+