ដំណើរទស្សនកិច្ចរបស់ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់អគារ វីង ថៅវើ

[English Below]

ដំណើរទស្សនកិច្ចរបស់ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់អគារ វីង ថៅវើ


នាព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារគណៈមេធាវីធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីស្នាក់ការកណ្ដាល អគារវីង ថៅវើ និងជួបពិភាក្សាការងារ។ បន្ទាប់ពីដំណើរទស្សនកិច្ច លោកប្រធានគណៈមេធាវី និងក្រុមការងារ ក៏បានអញ្ជើញចូលរួមស្ដាប់បទបង្ហាញអំពីសារបាននៃការបង្កើត ក៏ដូចជាដំណើរការប្រព្រឹត្តទៅរបស់ធនាគារវីង។ ឆ្លៀតក្នុងឱកាសនេះ គណៈមេធាវី និងធនាគារវីងក៏បានកិច្ចពិភាក្សា ផ្លាស់ប្ដូរមតិយោបល់គ្នាលើកាលានុវត្តភាពថ្មីៗ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារវីងឱ្យកាន់តែមានភាពល្អប្រសើរ។ ជាលទ្ធផលនៃកិច្ចពិភាក្សា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារវីង នឹងពិចារណាអំពីការចុះអនុស្សរណៈនៃការយោគយល់រវាងគ្នានឹងគ្នា នាពេលខាងមុខ។


Official Visit of the President of the Bar Association of the Kingdom of Cambodia to Wing Tower


On the morning of Thursday, 12th March 2026, at the invitation of the host, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, led a delegation from the Bar Association on an official visit to the headquarters at Wing Tower for a working meeting. Following the visit, the President of the Bar Association and the delegation also attended a presentation on the background of the establishment and the operational activities of Wing Bank. On this occasion, the Bar Association of the Kingdom of Cambodia and Wing Bank also held discussions and exchanged views on new opportunities and ways to further enhance bilateral cooperation between the two institutions. As a result of the discussions, the Bar Association of the Kingdom of Cambodia and Wing Bank will consider the signing of a Memorandum of Understanding (MoU) between the two parties in the future.

O1 650406771 1471492098103340 8655875500314021693 n

O2 649850248 1471492108103339 3846070731099361895 n

O3 650987849 1471492484769968 3889561419726948769 n

O4 650380538 1471492491436634 5409020072905628984 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top