កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៨)

[English Below]

កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៨)


នាព្រឹក ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយកញ្ញាមេធាវី ឈុំ មុនីសុជាតា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងមានការចូលរួមពីបុគ្គលិក របស់នាយកដ្ឋានព្រមទាំងអ្នកជំនាញ។ កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្នុងគោលដៅពិនិត្យអំពីវឌ្ឍនភាពនៃការងារផ្តោតសំខាន់​ លើទំព័រដើមគេហទំព័រនិងកម្មវិធីទូរស័ព្ទ ត្រង់ផ្នែក អំពី​គណៈមេធាវី​។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារជំនាញបានបង្ហាញ ការរចនាផ្នែក អំពីគណៈមេធាវី​ ហើយក្រុមការងារនាយកដ្ឋានបានផ្តល់យោបល់លើទម្រង់នៃការរចនា និងការបន្ថែមព័ត៌មានផ្សេងទៀត ដើម្បីក្រុមអ្នកជំនាញយកទៅកែសម្រួល។


Meeting on the Development of the the BAKC Website and Mobile Application (8th Meeting)


On the morning of Friday, 27th March 2026, through the Department of Research, Publication, and Dessemination as the coordinating unit, organized the eighth meeting on the development of of the BAKC Website and Mobile App. The meeting was led by Attorney CHHUM Monysocheata, Deputy Head of the Department of Research, Publication and Communication, with the participation of the department’s staff as well as technical experts. The meeting was conducted online and aimed to review the progress of the work, with a focus on the homepage of the website and mobile application, particularly the “About Us" Tab. During the meeting, the technical experts presented the design of the “About Us” Tab, and the department’s working group provided feedback on the layout and suggested additional information for further revision by the experts.

Y6 658138616 1483751093544107 5667993300184024964 n

Y7 657520307 1483751203544096 610516104998697185 n

Y8 658313420 1483751230210760 1668828427854602031 n

Y9 658224736 1483751220210761 8793111069116157833 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top