កិច្ចពិភាក្សាលើប្រធានបទទាំងបីនៃសិក្ខាសាលា "សិក្សាស្វែងយល់ ពិគ្រោះ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី)"
កិច្ចពិភាក្សាលើប្រធានបទទាំងបីនៃសិក្ខាសាលា "សិក្សាស្វែងយល់ ពិគ្រោះ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី)"
នារសៀល ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ សិក្ខាសាលា "សិក្សាស្វែងយល់ ពិគ្រោះ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) បានបន្តលើកិច្ចពិភាក្សាលើប្រធានបទទាំងបីដោយ៖
-ប្រធានបទទី១ "ការចុះបញ្ជីអំពីកម្មសិទ្ធិ-ករណីទ្រព្យសម្បត្តិរួមប្ដីប្រពន្ធ" សម្របសម្រួលដោយលោកស្រីមេធាវី ទេព បូផល សមាជិកក្រុមការងារគណៈមេធាវី និងឯកឧត្តម សៅ វ៉ារី តំណាងក្រសួង ដ.ន.ស. ព្រមទាំងមានវត្តមានមន្រ្តីក្រសួង ដ.ន.ស. និងសមាជិកគណៈមេធាវីចូលរួមប្រមាណជា ៦០នាក់ នៅសាលប្រជុំ១៦៨ នៃទីស្ដីការក្រសួង ដ.ន.ស.។ កិច្ចពិភាក្សាលើប្រធានបទទី១ នេះ ផ្តោតលើមាត្រាចំនួន ៤នៃសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) គឺមាត្រា១៩៧-២០០។ ជាលទ្ធផលនៃកិច្ចពិភាក្សា អ្នកចូលរួមស្នើសុំឱ្យមានការកែសម្រួលលើខ្លឹមសារនៃមាត្រាមួយចំនួន ក៏ដូចជាពាក្យពេចន៍ដែលត្រូវបានប្រើប្រាស់ដើម្បីឱ្យមានសង្គតិភាព។
-ប្រធានបទទី២ "ការចុះបញ្ជីអចលនវត្ថុផ្អែកលើសេចក្តីសម្រេចរបស់តុលាការ" សម្របសម្រួលដោយលោកមេធាវី អ៊ីវ ប៉ូលី ប្រធានក្រុមការងារគណៈមេធាវី និងលោក ឈី លាង តំណាងក្រសួង ដ.ន.ស. ព្រមទាំងមានវត្តមានមន្រ្តីក្រសួង ដ.ន.ស. និងសមាជិកគណៈមេធាវីចូលរួមប្រមាណជា ១៣០នាក់ នៅសាលលេខ០០៥ នៃមន្ទីរពិសោធន៍ជាតិសំណង់។ កិច្ចពិភាក្សាលើប្រធានបទទី២ នេះ ផ្តោតលើការចុះបញ្ជីអចលនវត្ថុតាមរយៈការចុះបញ្ជីដោយការដាក់ពាក្យសុំតែម្នាក់ឯងភ្ជាប់នឹងសេចក្តីសម្រេចរបស់តុលាការ និងការចុះបញ្ជីតាមរយៈលិខិតផ្ទុកផ្តាក់របស់តុលាការ។ ជាលទ្ធផលនៃកិច្ចពិភាក្សា អ្នកចូលរួមស្នើសុំឱ្យមានការកំណត់អំពីយន្តការជាក់លាក់បន្ថែមដើម្បីដោះស្រាយបញ្ហាប្រឈមដូចជាមិនមានឯកសារភ្ជាប់ ជាពិសេសបណ្ណកម្មសិទ្ធិ ឬការចុះបញ្ជីចំពោះដីប្លង់ទន់ដែលជាទូទៅមិនអាចធ្វើបាន ដោយសារមិនមានការសហការពីម្ចាស់ដី ជាអាទិ៍។
-ប្រធានបទទី៣ "នីតិវិធីនៃការស្រាវជ្រាវទ្រព្យសម្បត្តិរបស់កូនបំណុល" សម្របសម្រួលដោយលោកមេធាវី ហួយ តុងគីន សមាជិកក្រុមការងារគណៈមេធាវី និងឯកឧត្តម វុឌ្ឍី វណ្ណារ៉ា តំណាងក្រសួង ដ.ន.ស. ព្រមទាំងមានវត្តមានមន្រ្តីក្រសួង ដ.ន.ស. និងសមាជិកគណៈមេធាវីចូលរួមប្រមាណជា ១០០នាក់ នៅសាលប្រជុំលេខ៣៨៦ នៃទីស្តីការក្រសួងដ.ន.ស.។ កិច្ចពិភាក្សាលើប្រធានបទទី៣ នេះ ផ្តោតលើប្រព័ន្ធទិន្នន័យសុរិយោដីឌីជីថល ការធ្វើចំណាត់ថ្នាក់ព័ត៌មានសុរិយោដី ដែលអាចឬមិនអាចបង្ហាញជាសាធារណៈ នីតិវិធីនៃការស្នើសុំព័ត៌មាន និងការការពារនិងទប់ស្កាត់ការប្រើប្រាស់មិនត្រឹមត្រូវ។ ជាលទ្ធផលនៃកិច្ចពិភាក្សា អ្នកចូលរួមបានស្នើសុំឱ្យមានការកំណត់នីតិវិធី និងលក្ខខណ្ឌច្បាស់លាស់ ដើម្បីអនុញ្ញាតឱ្យមេធាវីអាចស្នើសុំ និងចូលដំណើរការព័ត៌មានទ្រព្យសម្បត្តិបានតាមផ្លូវច្បាប់ ក្នុងសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីទទួលបានព័ត៌មានឆាប់រហ័ស និងមានប្រសិទ្ធភាព។ ក្រោយបញ្ចប់កិច្ចពិភាក្សា អ្នកសម្របសម្រួលបានសរុបនូវមតិយោបល់ដែលបានលើកឡើង មកធ្វើជារបាយកាណ៍សម្រាប់រាយការណ៍ជូនអង្គសិក្ខាសាលា។ នាឱកាសនោះ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការនៃក្រសួង ដ.ន.ស. បានធ្វើការបូកសរុបលទ្ធផល និងថ្លែងសុន្ទរកថាបិទសិក្ខាសាលា។ ឯកឧត្តមបានកោតសរសើរនូវការខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចពិភាក្សាលើប្រធានបទទាំងបី ពីសំណាក់អ្នកសម្របសម្រួល ពិសេសការចូលរួមមតិយោបល់របស់អ្នកចូលរួមទាំងអស់ ដើម្បីជាធាតុចូលក្នុងការធ្វើសេចក្ដីព្រាងច្បាប់ភូមិបាល (ថ្មី) នេះ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់បន្តចូលរួមមតិយោបល់មកកាន់ក្រសួង ទោះបីកិច្ចពិភាក្សាបានបញ្ចប់ក៏ដោយ ដើម្បីឱ្យសេចក្ដីព្រាងច្បាប់នេះ កាន់តែគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ ជាទីបញ្ចប់ ឯកឧត្តម បានកំណត់ពេលចំនួន ១ខែ គិតចាប់ពីថ្ងៃសិក្ខាសាលានេះ ដើម្បីក្រុមការងារដែលទទួលបន្ទុកប្រធានបទនីមួយៗធ្វើរបាយការណ៍លម្អិតជូនមកក្រសួង អំពីលទ្ធផលនៃកិច្ចពិភាក្សាប្រធានបទនីមួយៗ។
Discussion on Three Topics of the Seminar “Reviewing and Consulting on the Draft Land Law (New)”
On the afternoon of Tuesday, 28th April 2026, the seminar on “Reviewing and Consulting on the Draft Land Law (New)” continued with the discussion of the Three topics as follows:
- Topic 1: “Registration of Ownership – Cases of Common Property”, moderated by Attorney TEP Bophal, member of the Bar Association working group, and H.E. SAO Vary, representative of the Ministry of Land Management, Urban Planning and Construction (MLMUPC). The session was attended by approximately 60 participants, including ministry officials and members of the Bar Association, at Hall No.168 of the MLMUPC headquarters. The discussion focused on four articles (Articles 197–200) of the Draft Land Law. As a result, participants proposed revisions to certain provisions and wording to ensure consistency and coherence.
- Topic 2: “Registration of Immovable Property Based on Court Decisions”, moderated by Attorney IV Poly, head of the Bar Association working group, and Mr. CHHI Leang, representative of MLMUPC. Around 130 participants attended at Hall No.005 of the National Construction Laboratory. The discussion focused on property registration through unilateral applications supported by court decisions and through court deposit instruments. Participants proposed the introduction of clearer mechanisms to address practical challenges, such as the absence of supporting documents, especially ownership titles, and difficulties in registering soft-title land due to lack of cooperation from landowners.
- Topic 3: “Procedures for Investigating Debtors’ Assets”, moderated by Attorney HUOY Tongkin, member of the Bar Association working group, and H.E. VUTHY Vannara, representative of MLMUPC. The session gathered around 100 participants at Hall No.386 of the Ministry's headquarters. The discussion focused on the digital cadastral data system, classification of cadastral information that may or may not be publicly disclosed, procedures for requesting information, and measures to prevent misuse. As a result, participants proposed establishing clear procedures and conditions to allow lawyers to legally request and access land information, as well as strengthening cooperation with relevant institutions to ensure timely and effective access to such information. Following the discussions, the moderators summarized the key points raised and compiled them into reports for presentation to the plenary session. On that occasion, H.E. THENG Chan Sangvar, Secretary of State of MLMUPC, provided a summary of the outcomes and delivered closing remarks. He commended the moderators for effectively facilitating the discussions across all three topics and appreciated the valuable input from all participants, which will contribute to the drafting of the new Land Law. He also encouraged continued submission of feedback to the ministry even after the seminar, to ensure the draft law is comprehensive and practical. Finally, he set a one-month deadline from the date of the seminar for each working group responsible for the respective topics to submit detailed reports on the discussion outcomes to the ministry.





Facebook
LinkIn
Twitter
RSS
Google+