សេចក្ដីជូនដំណឹងស្ដីពីការធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យវិជ្ជាជីវៈមេធាវី

[English Below]

សេចក្ដីជូនដំណឹងស្ដីពីការធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យវិជ្ជាជីវៈមេធាវី


គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សមាជិកគណៈមេធាវីឱ្យបានជ្រាបថា ស្របគ្នានឹងការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវី ការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់សមាជិក និងការិយាល័យមានភាពចាំបាច់ណាស់ ហេតុនេះ ស្នើសុំការសហការពីបងប្អូនសហភាតាក្នុងការបំពេញព័ត៌មានតាមសេចក្តីជូនដំណឹងដូចមានភ្ជាប់ជូន។ គួរបញ្ជាក់ថា​ ការធ្វើបច្ចុប្បន្នព័ត៌មានសមាជិកគណៈមេធាវី ត្រូវបំពេញដោយសមាជិកគណៈមេធាវីទាំងអស់គ្នា តាមរយៈQR Code ដូចមានក្នុងសេចក្ដីជូនដំណឹង ឬតំណភ្ជាប់៖ https://forms.gle/fpJfeP5pmBRNJaho6

ដោយឡែកចំពោះការធ្វើបច្ចុប្បន្នភាពព័ត៌មានការិយាល័យវិជ្ជាជីវៈមេធាវី (ការិយាល័យមេធាវី/ក្រុមមេធាវី/ក្រុមហ៊ុនមេធាវី) ត្រូវបំពេញដោយសមាជិកគណៈមេធាវីដែលជាប្រធានការិយាល័យវិជ្ជាជីវៈ តាមរយៈQR Code ដូចមានក្នុងសេចក្ដីជូនដំណឹង ឬតំណភ្ជាប់៖ https://forms.gle/DnPQh6sZwLmS6g9v9

ការធ្វើបច្ចុប្បន្នភាពព័ត៌មានទាំងពីរនេះ ត្រូវចាប់ផ្តើមពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។


Notice on the Update of Information of Members of the Bar Association and Information of Law Practice Offices


The Bar Association of the Kingdom of Cambodia would like to inform all members of the Bar Association that, in line with the ongoing development of the Bar Association’s website and mobile application, updating members’ information is highly necessary. Therefore, all members of the Bar Association are kindly requested to update their information as per announcement attached above. It shall be noticed that ALL MEMBERS shall complete the Update of Information of Members Form via QR Code or via link: https://forms.gle/fpJfeP5pmBRNJaho6

As for the Update of Information of Law Practice Offices, ONLY MEMBERS WHO ARE THE PRESIDENT OF THE OFFICE shall complete via QR Code or link: https://forms.gle/DnPQh6sZwLmS6g9v9

The update of information as mentioned above shall be done from the date of announcement until June 15, 2026.

L1 695102460 1518445920074624 6054073160157661463 n

L2 691110574 1518445953407954 3946773470683122255 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top