គណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២ របស់អគ្គលេខាធិការនៃបណ្តាគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
English Below]
គណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២ របស់អគ្គលេខាធិការនៃបណ្តាគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
នាព្រឹក ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា លោកស្រីមេធាវី ដានី ច័ន្ទ្ររស្មីឈូករ័ត្ន ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ និង កញ្ញា អ៊ី ម៉ូលីដា សមាជិកាលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២ របស់អគ្គលេខាធិការនៃបណ្តាគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សាលើការត្រៀមរៀបចំ មហាសន្និបាតលើកទី១៥ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៧ សន្និសីទច្បាប់អាស៊ានឆ្នំា២០២៦ និងការប្រកួតប្រជែងសវនាការប្រតិដ្ឋរបស់សមាគមច្បាប់អាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
The Cambodian delegation attended the ASEAN Law Association 2nd Honorary Secretaries Meeting on Friday, 22 May 2026, in Jakarta, Indonesia. On the morning of Friday, 22 May 2026, Attorney. SAING Vannak, President of the Bar Association of the Kingdom of Cambodia and the Chairman of the National Committee of Cambodia ASEAN Law Association (ALA Cambodia) appointed Attorney. DANY Channraksmeychhoukroth, Head of Permanent Secretariat, and Ms. Y Molyda, Member of the Permanent Secretariat of the National Committee of Cambodia ASEAN Law Association, to attend the ASEAN Law Association 2nd Honorary Secretaries Meeting in Jakarta, Indonesia. The meeting was held to discuss preparations for the 15th General Assembly, the 47th Governing Council Meeting, the ASEAN Law Conference 2026, and the ASEAN Law Association Moot, which is scheduled to take place from 19 to 24 July, 2026.



Facebook
LinkIn
Twitter
RSS
Google+