កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបចំកិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងមានការចូលរួមពីបុគ្គលិកនាយកដ្ឋានព្រមទាំងអ្នកជំនាញ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលដៅពិនិត្យអំពីវឌ្ឍនភាពនៃការងារ ដែលផ្តោតសំខាន់លើ៖
១. ការពិនិត្យ និងបញ្ចប់ការរៀបចំការរចនា និងខ្លឹមសារនៃគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវី
២. ការពិនិត្យលើប្រព័ន្ធចូលប្រើប្រាស់គណនី និងមុខងារសម្គាល់អត្តសញ្ញាណសមាជិកគណៈមេធាវី
៣. ការពិនិត្យលើបញ្ហាបច្ចេកទេសផ្សេងៗដែលអាចកើតមានក្នុងពេលអន្តរការណ៍នៃផ្លាស់ប្តូរពីកម្មវិធីចាស់ទៅកម្មវិធីថ្មី
៤. ការកំណត់ផែនការ និងពេលវេលាសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃថ្មីរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
Meeting on the Development of the BAKC Website and Mobile Application
On the morning of Friday, 5th June 2026, the Bar Association of the Kingdom of Cambodia (BAKC), through the Department of Research, Publication, and Dissemination as the coordinating unit, organized the meeting on the development of the BAKC Website and Mobile App. The meeting was led by Attorney TEP Bophal, Director of the Department of Research, Publication, and Dissemination, with the participation of the department's Deputy Director, Staff Members, and Technical Experts. The meeting was held to review the progress of the project, focusing on the following key areas:
1. Reviewing and finalizing the design and content of the Bar Association’s website and mobile application.
2. Reviewing the user login system and member identification features.
3. Reviewing potential technical issues that may arise during the transition from the existing application to the new application.
4. Establishing the plan and timeline for the launching of the new mobile application of the Bar Association of the Kingdom of Cambodia.




Facebook
LinkIn
Twitter
RSS
Google+