កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីប៉ារីស

[English Below]

កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីប៉ារីស


នៅរសៀល ថ្ងៃអង្គារ ២កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៦ លោក សាំង វណ្ណ: ប្រធានគណ:មេធាវី​នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈមេធាវីប៉ារីស ដោយមានលោកមេធាវី Louis Degos ជាប្រធានគណៈមេធាវីប៉ារីស ព្រម​ទាំង​វត្តមាន​ចូលរួម​របស់​ថ្នាក់ដឹកនាំនៃគណ:មេធាវីទាំងពីរ​ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ។ នៅក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​នេះ​ លោកប្រធានគណៈមេធាវីទាំងពីរបានឯកភាព​ និងគាំទ្រគ្នាទៅវិញទៅមកលើកិច្ចការសំខាន់ៗ រួមមាន៖

-គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ នឹងទទួលស្វាគមន៍គណៈមេធាវីប៉ារីស ក្នុងការរៀបចំសិក្ខាសាលា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (The​ 20th Francophonie Summit) នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

- គម្រោង​ចុះអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីទាំងពីរ ដើម្បីរក្សាចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

- លោកប្រធានគណៈមេធាវីប៉ារីស នឹងស្វាគមន៍ចំពោះប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការធ្វើទស្សនៈកិច្ចសិក្សានៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។


Working Meeting between the Bar Association of the Kingdom of Cambodia and the Paris Bar Association


On the afternoon of Tuesday, 16th June 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, led a working meeting with the Paris Bar Association. The meeting was attended by Attorney Louis Degos, President of the Paris Bar Association, together with the leaders of both Bar Associations, and was conducted virtually. During the meeting, the Presidents of the two Bar Associations expressed their mutual support and reached a common understanding on several important matters, including:

- The Bar Association of the Kingdom of Cambodia will welcome the Paris Bar Association to jointly organize a seminar during the 20th Francophonie Summit in Phnom Penh in November 2026.

- The two Bar Associations will pursue the signing of a Memorandum of Understanding (MoU) with a view to maintaining their friendship and further strengthening bilateral cooperation.

- The President of the Paris Bar Association will welcome a delegation from the Bar Association of the Kingdom of Cambodia for a study visit to Paris, France.

T1 725601208 1551604350092114 7421586907204969872 n

T2 723197350 1551604346758781 3663669501961046234 n

T3 722605713 1551604336758782 5453107420170094962 n

T4 723479981 1551604343425448 3104759299128504231 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top