កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យវិជ្ជាជីវៈមេធាវី

[English Below]

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យវិជ្ជាជីវៈមេធាវី


នារសៀល ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យវិជ្ជាជីវៈមេធាវី ដោយមានវត្តមានចូលរួមរបស់លោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ភនិងផ្សព្វផ្សាយ ព្រមទាំងអនុប្រធាន និងបុគ្គលិកចំណុះនាយកដ្ឋាន។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖
១. ពិនិត្យវឌ្ឍនភាពការងារបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី
២. ពិនិត្យវឌ្ឍនភាពការងារបច្ចុប្បន្នភាពព័ត៌មានការិយាល័យវិជ្ជាជីវៈមេធាវី
៣. ផ្សេងៗ។


Meeting on Reviewing Work Progress of Updating Information on BAKC Members and Lawyer Professional Offices


On the afternoon of Tuesday, 25th August 2026, Attorney KIM Socheat, Secretary-General of the General Secretariat of the Bar Association of the Kingdom of Cambodia, led a meeting on reviewing work progress of updating information on BAKC members and lawyer professional offices. The meeting was attended by Attorney TEP Bophal, Director of the Department of Publication, Research, and Dissemination as well as Deputy Director, and staff members of the Department. The meeting reviewed and discussed the following key agenda items:
1. Reviewing the progress of updating information on Bar Association members
2. Reviewing the progress of updating information on lawyer professional offices
3. Other matters.

R1

R2

R3

R4

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top