ក្រុមការងារស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយច្បាប់
ក្រុមការងារស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយច្បាប់ ត្រូវបានដឹកនាំដោយប្រធានក្រុមការងារមួយរូប និងមានអនុប្រធានមួយចំនួនជាជំនួយការ ។ សមាជិក សមាជិកាគណៈមេធាវី អាចចូលរួមក្នុងក្រុមការងារនេះដោយស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌ តាមរយៈការពិភាក្សាស្រាវជ្រាវ ធ្វើបទវិភាគពាក់ព័ន្ធនឹងវិស័យច្បាប់ណាមួយ ។ ក្រុមការងារនេះត្រូវបានបែងចែងជា អនុក្រុមការងារចំនួន ៤ ដែលមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖
ក.អនុក្រុមកាងារក្នុងវិស័យរដ្ឋប្បវេណីមានតួនាទីនិងភារកិច្ចដូចខាងក្រោម ៖
- សិក្សាស្រាវជ្រាវច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរដ្ឋប្បវេណី
- ធ្វើការវិភាគបកស្រាយនូវខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណីសម្រាប់បោះពុម្ព ផ្សព្វផ្សាយលើព្រឹត្តិបត្រគណៈមេធាវី និងគេហទំព័រគណៈមេធាវី
- ពិភាក្សារកចម្លើយ ដើម្បីឆ្លើយតបនឹងចម្ងល់នានារបស់មេធាវី និងសាធារណជន ពាក់ព័ន្ធនឹងខ្លឹមសារច្បាប់ក្នុងវិស័យរដ្ឋប្បវេណី
- ពិភាក្សាលើប្រធានបទ និងសំណួរចម្លើយ ដើម្បីចូលរួមការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យរដ្ឋប្បវេណីនៅតាមកម្មវិធី និងតាមបណ្តាញផ្សព្វផ្សាយនានា។
- ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារ ឬប្រធានគណៈមេធាវី ។
ខ.អនុក្រុមកាងារក្នុងវិស័យរដ្ឋប្បវេណីមានតួនាទីនិងភារកិច្ចដូចខាងក្រោម ៖
- សិក្សាស្រាវជ្រាវច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យព្រហ្មទណ្ឌ
- ធ្វើការវិភាគបកស្រាយខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មសម្រាប់បោះពុម្ព ផ្សព្វផ្សាយលើព្រឹត្តិបត្រគណៈមេធាវី និងគេហទំព័រគណៈមេធាវី
- ពិភាក្សារកចម្លើយ ដើម្បីឆ្លើយតបចម្ងល់នានារបស់មេធាវី និងសាធារណជន ពាក់ព័ន្ធនឹងខ្លឹមសារច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ
- ពិភាក្សាលើប្រធានបទ និងសំណួរចម្លើយដើម្បីចូលរួមការអប់រំផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យ ព្រហ្មទណ្ឌនៅតាមកម្មវិធីនិងតាមបណ្តាញផ្សព្វផ្សាយនានា ។
- ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារ ឬប្រធានគណៈមេធាវី ។
- អនុក្រុមការងារក្នុងវិស័យពាណិជ្ជកម្ម
- នុក្រុមការងារក្នុងវិស័យពាណិជ្ជកម្មមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖
- សិក្សាស្រាវជ្រាវច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម
- ធ្វើការវិភាគបកស្រាយនូវខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មសម្រាប់បោះពុម្ព ផ្សព្វផ្សាយលើព្រឹត្តិបត្រគណៈមេធាវី និងគេហទំព័រគណៈមេធាវី
- ពិភាក្សាចម្លើយ ដើម្បីឆ្លើយតបនឹងចម្ងល់នានារបស់មេធាវី និងសាធារណជន ពាក់ព័ន្ធនឹងខ្លឹមសារច្បាប់ក្នុងវិស័យពាណិជ្ជកម្ម
- ពិភាក្សាលើប្រធានបទ និងសំណួរចម្លើយ ដើម្បីចូលរួមការអប់រំផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្មនៅតាម កម្មវិធីនិងតាមបណ្តាញផ្សព្វផ្សាយនានា
- ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារ ឬប្រធានគណៈមេធាវី
ឃ.អនុក្រុមកាងារក្នុងវិស័យការងារ
អនុក្រុមការងារក្នុងវិស័យការងារមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖
- សិក្សាស្រាវជ្រាវច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ
- ធ្ថើការវិភាគបកស្រាយនូវខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារសម្រាប់បោះពុម្ពផ្សាយលើព្រឹត្តបត្រ គណៈមេធាវី និងគេហទំព័រគណៈមេធាវី
- ពិភាក្សាររកចម្លើយ ដើម្បីឆ្លើយតបនឹងចម្ងល់នានារបស់មេធាវី និងសាធារណជន ពាក់ព័ន្ធនឹងខ្លឹមសារច្បាប់ក្នុងវិស័យការងារ
- ពិភាក្សាពីប្រធានបទ និងសំណួរចម្លើយ ដើម្បីចូលរួមការអប់រំផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យការងារ នៅតាមកម្មវិធី និងតាមបណ្តាញផ្សព្វផ្សាយនានា ។
- ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធានក្រុមការងារឬប្រធានគណៈមេធាវី។