ពិធីពិធីបិទវគ្គបណ្តុះបណ្តាលវគ្គសុក្រឹតការវគ្គទី៨ មេធាវីចូលប្រកបវិជ្ជាជីវៈមេធាវី
នៅរសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ខែ កុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីពិធីបិទវគ្គបណ្តុះបណ្តាលវគ្គសុក្រឹតការដល់មេធាវីចូលប្រកបវិជ្ជាជីវៈមេធាវី តាមមាត្រា ៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី វគ្គទី៨ក្រោមអធិបតីភាពលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីបិទនេះ ក៏មានការចូលរួមពីលោកមេធាវី យឹម សារីប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងសិស្សវគ្គសុក្រឹតការវគ្គទី៨ ចំនួន ១០០ នាក់ផងដែរ។ លោកអគ្គលេខាធិការគណៈមេធាវីក៏មានមតិផ្តាំផ្ញើដល់សិស្សមេធាវីទាំងអស់ដែលបញ្ចប់វគ្គសិក្សាថ្ងៃនេះ ចេញទៅប្រកបវិជ្ជាជីវៈប្រកបដោយសីលធម៌ខ្ពស់ និងជាមេធាវីប្រកបដោយវិជ្ជាជីវៈ ដើម្បីចូលរួមលើកស្ទួយវិស័យយុត្តិធម៌ក្នុងសង្គមកម្ពុជា។