បេសកកម្មជួបជាមួយប្រធានពន្ធនាគារតាមបណ្តាខេត្ត
ចាប់ពីថ្ងៃទីថ្ងៃចន្ទ ២ រោច ដល់ ៤ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២០ លោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការរងគណៈមេធាវី និងលោកស្រីមេធាវី លឹម ច័ន្ទលីដា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក គណៈមេធាវី លោកស្រីមេធាវី សួន ធារី បានចុះបេសកកម្មជួបជាមួយលោកប្រធានពន្ធនាគារតាមបណ្តាខេត្តចំនួន០៧
គឺពន្ធនាគារខេត្តកំពង់ធំ ពន្ធនាគារខេត្តព្រះវិហារ ពន្ធនាគារខេត្តឧត្តរមានជ័យ ពន្ធនាគារខេត្តប៉ៃលិន ពន្ធនាគារខេត្តបន្ទាយមានជ័យ ពន្ធនាគារខេត្តពោធិ៍សាត់ និងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីពិភាក្សាអំពីការសាងសង់បន្ទប់មេធាវីសម្រាប់សំភាសន៍កូនក្តីក្នុងពន្ធនាគារ។ កិច្ចពិភាក្សានេះបញ្ចប់ដោយបរិយាកាសរីករាយ និងទទួលលទ្ធផលជាផ្លែផ្កា ដោយបានឯកភាពគ្នាក្នុងការសាងសង់បន្ទប់មេធាវីសម្រាប់សំភាសន៍កូនក្តីក្នុងពន្ធនាគារទំាង៧ពន្ធនាគារ អោយរួចរាល់ក្នុងរយៈពេល០៣ខែខាងមុខនេះ។ សូមថ្លែងអំណរគុណដល់លោកប្រធានពន្ធនាគារ និងមេធាវីប្រតិភូគណៈមេធាវី តាមបណ្តាខេត្តទំាង៧ខាងលើ ដែលបានសហការជាមួយគណៈមេធាវីយ៉ាងល្អ ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យយុត្តិធម៌ ក្នុងព្រះរាជាណាចក្រកម្ពុជា។