លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីកិច្ចការពារកុមារក្នុងប្រព័ន្ធយុត្តិធម៌​កម្ពុជា

នៅថ្ងៃព្រហស្បតិ៍ទី ៦ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីកិច្ចការពារកុមារក្នុងប្រព័ន្ធយុត្តិធម៌​កម្ពុជា ក្រោមអធិបតិភាពឯឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

និងជាប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ​។ សិក្ខាសាលាថ្នាក់ជាតិនេះរៀបចំឡើងដោយអនុលោមតាមលិខិតរបស់ ទីស្តីការ គណៈរដ្ឋមន្រ្តី ដែលអនុញ្ញាតឲ្យអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក) រៀបចំផ្តួចផ្តើម ធ្វើច្បាប់ ស្តីពីកិច្ចការពារកុមារនៅកម្ពុជា និងមានគោលបំណងដើម្បីស្វែងយល់ពីច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានស្រាប់ និងសិក្សាពីបញ្ហាប្រឈមនិងភាពខ្វះចន្លោះក្នុងការអនុវត្តជាក់ស្តែង ព្រមទាំងបទពិសោធន៍និងការអនុវត្តល្អពីភាគី ពាក់ព័ន្ធសំដៅការពារសិទ្ធិនិងឧត្តមប្រយោជន៍របស់កុមារជាចម្បង។

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top