លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានពិភាក្សាការងារជាមួយឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី

នៅថ្ងៃចន្ទ ០៣ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានពិភាក្សាការងារនិងទទួលទានអាហារថ្ងៃត្រង់ជាមួយឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា

ប្រចាំប្រទេសម៉ាឡេស៊ី។

នៅក្នុងការទទួលទានអាហារនេះ លោកប្រធានគណៈមេធាវី និង លោកឯកអគ្គរាជទូតបានផ្តោតការពិភាក្សាយ៉ាងយកចិត្តទុកដាក់ពី “ យុទ្ធសាស្រ្ត និងវិធានការចាំបាច់នានាដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់ពលករខ្មែរដែលធ្វើការនៅប្រទេស ម៉ាឡេស៊ី។ “

កិច្ចពិភាក្សា និងទទួលទាននេះ ស្ថិតក្រោមបរិយាកាស រីករាយ ស្និទ្ធិស្នាល និងយោគយល់អធ្យាស្រ័យគួរជាទីមោទន។

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top