សេចក្តីជូនដំណឹង ស្តីអំពីការចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាល “កម្មសិទ្ធិបញ្ញាសម្រាប់បណ្តាប្រទេសអភិវឌ្ឍតិចតួច និងសិទ្ធិអ្នកនិពន្ធសម្រាប់ការអភិវឌ្ឍន៍”
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសមាជិក-សមាជិកាទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែត ជាពិសេសដើម្បីពង្រឹងចំណេះដឹងជាអន្តរជាតិ និងធនធានមនុស្ស ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែត
បានជូនដំណឹងស្តីអំពីការជ្រើសរើសសិក្ខាកាមចំនួន ០៣ (បី) រូប ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីជាភាសាអង់គ្លេសមួយទាក់ទងនឹងវិស័យកម្មសិទ្ធិបញ្ញា ក្រោមប្រធានបទ “កម្មសិទ្ធិបញ្ញាសម្រាប់បណ្តាប្រទេសអភិវឌ្ឍតិចតួច និងសិទ្ធិអ្នកនិពន្ធសម្រាប់ការអភិវឌ្ឍន៍” (Intellectual Property for Least Development Countries, Copyright for Development) រៀបចំឡើងដោយទីភ្នាក់ងារស៊ុយអ៊ែតសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (SIDA) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង Stockholm ប្រទេសស៊ុយអ៊ែត។