សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះសិក្ខាសាលា ក្រោមប្រធានបទ "ការរក្សាការពារ"

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកាគណៈមេធាវីជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា    សហការជាមួយសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុត្តិធម៌ជប៉ុន (ICD)

នឹងរៀបចំសិក្ខាសាលា ក្រោមប្រធានបទស្តីពី        “ការរក្សាការពារ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២   ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៨: ០០ ព្រឹក ដល់ម៉ោង ១៧: ០០ រសៀល នៅទីស្នាក់ការគណៈមេធាវី ដែលមានទីតាំងស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ ១១២៩ និងលេខ ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

52700575 2955575407847755 616750607851585536 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top