លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានទទួលជួបមន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ចរបស់ធនាគារពិភពលោក និងសហការី ដើម្បីជួបពិភាក្សាការងារ

នៅព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកមេធាវី សួន​ វិសាល ប្រធានគណៈមេធាវី បានទទួលជួបលោក Miguel Eduardo S’anchez Mart’in ជាមន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ចរបស់ធនាគារពិភពលោក និងសហការី ដើម្បីជួបពិភាក្សាការងារ។

នៅក្នុងកិច្ចប្រជុំនេះលោកមេធាវី សួនវិសាលបានលើកយកសមទ្ធផលសំខាន់ៗដែល​សម្រេចបាននៅក្នុង​អាណត្តិនៃការដឹកនាំរបស់លោក ដូចជា ការបង្កើននូវម៉ោងសិក្សា និងមុខវិជ្ជាជំនាញអនុវត្ត​ជាក់ស្តែងសម្រាប់​សុក្រិតការមេធាវី ការបង្កើតប្រតិភូគណៈមេធាវីនៅតាមសាលាដំបូងរាជធានី/ខេត្ត ការធ្វើទំនើប​កម្មនៃការគ្រប់គ្រង​អង្គភាពគណៈមេធាវីតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាដើម លោកប្រធានគណៈមេធាវីក៏បានបង្ហាញ​ពីតម្រូវ​ការចាំបាច់របស់គណៈមេធាវីនាពេលបច្ចុប្បន្ន ជាពិសេស កង្វះនូវថវិកាសម្រាប់ជួយរឿងក្តីក្រីក្រ ការពង្រឹងសមត្ថភាពបន្ថែមដែលពាក់ព័ន្ធនឹងវិធាន​ពាណិជ្ជកម្មអន្តរជាតិ និងបទដ្ឋានគតិយុត្តិផ្សេងៗទៀត ជាដើម។ លោក Miguel Eduardo S’anchez Mart’in បានឆ្លើយតបថា លោកនឹងយកតម្រូវការរបស់គណៈមេធាវីទៅជជែក ពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួនបន្តទៀត។

កិច្ចប្រជុំបានបញ្ចប់នៅ ក្រោមបរិយាកាសយោគយល់ និងស្និទ្ធស្នាល។

001

001

001

001

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top