លោកកុយនាម អគ្គលេខាធិការរងគណៈមេធាវី ជួបជជែកពិភាក្សាការងារមួយអង្គការចាយការ (JICA)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី កុយ នាម អគ្គលេខាធិការរងនៃគណៈមេធាវី បានអនុញ្ញាតឲ្យលោក Yokoyama Hiroshi ជាអនុប្រធានក្រុមការងារច្បាប់ និងយុត្តិធម៌ នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងគោលនយោបាយសាធារណៈរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)
ដើម្បីស្វែងយល់ពីការងាររបស់គណៈមេធាវី ជាពិសេស លើជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ។ នៅក្នុងកិច្ចប្រជុំនេះ លោកមេធាវី កុយ នាម បានលើកឡើងការវិវត្តន៍ថ្មីនៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈមេធាវីដែលបានចូលរួមនៅក្នុងកិច្ចការ កំណែទម្រង់ក្នុងវិស័យយុត្តិធម៌ តាមរយៈការផ្តល់នូវសេវាមេធាវីដោយមិនយកកម្រៃដល់ជនក្រីក្រ។ ភាគី JICA មានចំណាប់អារម្មណ៍លើការងារជំនួយផ្នែកច្បាប់នេះ ហើយនឹងយកចំណុចនៃកិច្ចពិភាក្សានេះដើម្បីទៅជជែកជាមួយថ្នាក់ដឹកនាំខ្លួនបន្តទៀត។