លោកកុយនាម អគ្គលេខាធិការរងគណៈមេធាវី ជួបជជែកពិភាក្សាការងារមួយអង្គការសកម្មភាពដើម្បីកុមារ (APLE)

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី កុយ នាម អគ្គលេខាធិការរងនៃ​គណៈ​មេធាវី បានអនុញ្ញាតឲ្យអ្នកស្រី ហ៊ឺម សោភ័ណ្ឌ ប្រធានផ្នែកគាំទ្រតុលាការ​នៃអង្គការ​សកម្មភាព​សម្រាប់​កុមារ Action Pour Les Enfants (APLE)

ដើម្បីសុំការ​សហការជាមួយគណៈ​មេធាវីដើម្បី​គាំទ្រលើ​វិស័យច្បាប់ក្នុងការការពារ​កុមារ​ដែលរងគ្រោះ ដោយសារការរំលោភបំពានផ្លូវភេទ។ នៅក្នុងកិច្ចប្រជុំនេះ លោកមេធាវី កុយ នាម បានបង្ហាញអំពី ការិយាល័យគាំពារកុមារដែលស្ថិតនៅក្នុងនាយកដ្ឋានជំនួយផ្នែកច្បាប់នៃគណៈមេធាវីផងដែរ។ អង្គការ សកម្មភាពសម្រាប់កុមារនឹងដាក់សំណើរមកគណៈមេធាវីអំពី សិក្ខាសាលារួមគ្នា ស្តីពី ការគាំពារកុមារក្នុងវិស័យច្បាប់។12៣

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top