កិច្ចសំណេះសំណាលរវាងលោកមេធាវីសួន វិសាល ជាមួយនិស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
នាថ្ងៃអង្គារ ១១ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកិច្ចសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
កិច្ចសំណេះសំណាលនេះផ្តោតសំខាន់លើ តួនាទីរបស់គណៈមេធាវីក្នុងការជួយកិច្ចការសង្គមពិសេសក្នុងវិស័យយុត្តិធម៌ និងកំណែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគណៈមេធាវីនៅក្នុងអាណត្តិដឹកនាំរបស់លោកផងដែរ។ លោកមេធាវី សួន វិសាលក៏បានលើកទឹកចិត្តអោយនិស្សិតប្រឹងប្រែងរៀនសូត្រ និងប្រលងចូលសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីដែលបាននឹងកំពុងធ្វើការជ្រើសរើសនិស្សិតចូលរៀនជារៀងរាល់ឆ្នាំ។