សេចក្តីជូនដំណឹងស្តីពី កម្មសិក្សាការីសុក្រឹតការវិជ្ជាវីវៈ មេធាវីវគ្គ៦
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាវីវៈមេធាវី មានកិត្តិយស សូមជម្រាបមក កម្មសិក្សាការីសុក្រឹតការវិជ្ជាវីវៈមេធាវីវគ្គ៦ ដោយឃើញថា កម្មសិក្សាការីសុក្រឹតការវិជ្ជាវីវៈមេធាវីវគ្គ៦ (ដូចមានរាយនាមក្នុងបញ្ជីខាងក្រោម)
ដោយអវត្តមានក្នុងម៉ោងប្រឡង និងអវត្តមានឥតច្បាប់លើសពី១៥%នៃម៉ោងសិក្សា១៨០ម៉ោង ដែលមានទិន្នន័យដូចខាងក្រោមៈ
អាស្រ័យហេតុនេះ ដើម្បីបំពេញគ្រប់លក្ខខណ្ឌក្នុងការទទួលវិញ្ញាបនបត្រសុក្រឹតការវិជ្ជាវីវៈមេធាវី កម្មសិក្សាការីសុក្រឹតការវិជ្ជាវីវៈមេធាវីវគ្គ៦ ត្រូវដាក់ពាក្យសុំប្រឡង និងសិក្សាបង្រ្គប់ម៉ោងឡើងវិញ មកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាវីវៈមេធាវី បន្ទាប់ពីការបណ្តុះបណ្តាលសុក្រឹតការវិជ្ជាវីវៈមេធាវី វគ្គ៦បានបញ្ចប់។