ជំនួបពិភាក្សាការងាររវាងលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីជាមួយឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍

នាថ្ងៃច័ន្ទ ១១កើត  ខែទុតិយាសាឍ  ឆ្នាំចរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាឧទ្ធរណ៍-មហាអយ្យការ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានជួបពិភាក្សាការងារជាមួយឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីជជែកពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យយុត្តធម៌។

របៀវារៈនៃជំនួបកិច្ចពិភាក្សាការងារនេះផ្តោតលើប្រធានបទស្តីពី៖

១) ការផ្តល់នីតិសម្បទាដល់មេធាវី

២) ការចាត់តាំងមេធាវីក្នុងរឿងជនក្រីក្រ

៣) កិច្ចសហប្រតិបត្តិការរបស់មេធាវី ក្នុងអំឡុងពេលដំណើរការរឿងក្តីនៅសាលាឧទ្ធរណ៍។

កិច្ចជំនួបពិភាក្សាការងារនេះបានលទ្ធផលដូចខាងក្រោម៖

១) ឯកឧត្តមប្រធានសាលាឧទ្ធរណ៍សម្រេចជាគោលការណ៍ គឺត្រូវដាក់តុមេធាវីឲ្យស្មើនឹងអគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។

២) ឯកឧត្តមប្រធានសាលាឧទ្ធរណ៍បានណែនាំឲ្យចៅក្រម ទុកពេលវេលាសមរម្យសម្រាប់មេធាវីធ្វើសេចក្តីថ្លែងការណ៍ក្នុងការការពារកូនក្តីរបស់ខ្លួន នៅក្នុងពេលសវនាការ។

៣) សាលាឧទ្ធរណ៍នឹងផ្តល់ជូននូវការិយាល័យមួយសម្រាប់ប្រតិភូគណៈមេធាវីក្នុងការធ្វើការងាររបស់ខ្លួន។

៤) សាលាឧទ្ធរណ៍នឹងកោះហៅមេធាវីចាត់តាំង យ៉ាងហោចណាស់១ខែកន្លះមុនកាលបរិច្ឆេទ    សវនាការ។ រាល់ការចាត់តាំងមេធាវីជាបន្ទាន់នឹងមិនឲ្យមានទៀតឡើយ។ 

newspost230718

newspost230718

newspost230718

 newspost230718003

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top