សេចក្ដីប្រកាសព័ត៌មាន

សេចក្ដីប្រកាសព័ត៌មាន

=========================

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា គណៈមេធាវីបានសង្កេតឃើញថា

នាពេលថ្មីៗនេះមានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពក្លែងបន្លំសមាសភាព ដោយតាំងខ្លួនជាមេធាវី ឬជំនួយការមេធាវី បានធ្វើការសន្យាថានឹងជួយដោះស្រាយរឿងក្ដីរបស់ជនរងគ្រោះជាអាទិ៍ មានដូចជា ករណីស្រ្ដីម្នាក់បានតាំងខ្លួនជាក្រុមមេធាវីការពារជនក្រីក្រ និងសាច់ញាតិថ្នាក់ដឹកនាំ បានទៅឆបោកយកប្រាក់ ពីប្រជាពលរដ្ឋនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង (សារព័ត៌មាន FRESH NEWS ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១:២៤នាទីព្រឹក) និងករណីបុរសម្នាក់តាំងខ្លួនជាមេធាវី ក្នុងការដោះស្រាយរឿងក្ដីឱ្យជនរងគ្រោះដោយទាមទារប្រាក់ USD១៥០០(មួយពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក) (គណនីហ្វេបុកឈ្មោះ Ala Ala បានផ្សាយលើបណ្ដាញសង្គមហ្វេសបុក ដោយភ្ជាប់ជាមួយវីដេអូ) និងមានករណីផ្សេងៗទៀត។

ហេតុដូច្នេះ ដើម្បីជៀសវាងការចាញ់បោកពីសំណាក់ជនខិលខូច ដែលបន្លំតាំងខ្លួនជាមេធាវី ឬ ជំនួយការមេធាវី ដូចករណីខាងលើនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់សាធារណជនទាំងអស់ សូមមានការប្រុងប្រយ័ត្ន ដោយធ្វើការផ្ទៀងផ្ទាត់លើសមាសភាពមេធាវី ឬជំនួយ-ការមេធាវី ដែលបានទំនាក់ទំនងជាមួយ តាមរយៈមធ្យោបាយណាមួយដូចខាងក្រោមនេះ ៖

  • ពិនិត្យលើកាតសម្គាល់ខ្លួនរបស់មេធាវីរូបនោះ ឬជំនួយការមេធាវីរូបនោះ ដោយអាចស្គេនបារកូដ(QR-CODE)​លើកាតសម្គាល់ខ្លួនរបស់មេធាវីរូបនោះ ឬជំនួយការមេធាវីរូបនោះ
  • ផ្ទៀងផ្ទាត់ឈ្មោះតាមកម្មវិធីបញ្ជីឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេធាវី(LAWYER DIRECTORY) ដែលសាធារណជនអាចស្វែងរកបាននៅលើ App StorePlay Store របស់គណៈមេធាវីបានដោយឥតគិតថ្លៃ
  • ផ្ទៀងផ្ទាត់ឈ្មោះមេធាវីក្នុងគេហទំព័ររបស់គណៈមេធាវី org.kh
  • ទំនាក់ទំនងសួរព័ត៌មានបន្ថែមមកគណៈមេធាវី តាមអាសយដ្ឋាន និងលេខទូរស័ព្ទដូចដែលមាននៅខាងក្រោមនេះ នៅរៀងរាល់ម៉ោងធ្វើការ។

បន្ថែមពីលើនេះ ក្នុងករណីសាធារណជនជួបប្រទះជនខិលខូចដែលបានបន្លំខ្លួនជាមេធាវី ឬ ជំនួយការមេធាវី សូមជូនព័ត៌មានមកគណៈមេធាវី តាមរយៈទូរស័ព្ទលេខ ០១២ ៥០២ ៩៩៩ / ០១២ ៦៨៩ ៦៦៧ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សមាជិក-សមាជិកា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ព្រមទាំងសាធារណជនទទួលជ្រាបជាព័ត៌មាន៕

ថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១           

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

064 a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top