ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារលើកទី២ ជាមួយលោកស្រី Qingzhu Xu តំណាងក្រុមហ៊ុនមេធាវី Yingke
នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នៅទីស្នាក់ការគណៈមេធាវី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានទទួលជួបពិភាក្សាការងារលើកទី២ ជាមួយលោកស្រី Qingzhu Xu តំណាងក្រុមហ៊ុនមេធាវី Yingke ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង។ ការពិភាក្សាផ្តោតសំខាន់ទៅលើការរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការចែករំលែកជំនាញ និងបទពិសោធន៍នៃការការពាររឿងក្តី និងការគ្រប់គ្រងសំណុំរឿង រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនមេធាវី Yingke។
ជំនួបពិភាក្សានេះបានបញ្ចប់ ក្រោមបរិយាកាសនៃការយោគយល់ និងមានការទទួលខុសត្រូវខ្ពស់។