គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំការប្រជុំគណៈកម្មការជំនាញទាំង៥

នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំការប្រជុំគណៈកម្មការជំនាញទាំង៥ (គណៈកម្មការកិច្ចការរដ្ឋប្បវេណី គណៈកម្មការកិច្ចការព្រហ្មទណ្ឌ គណៈកម្មការកិច្ចការការងារ គណៈកម្មការកិច្ចការពាណិជ្ជកម្ម និងគណៈកម្មការកិច្ចការសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិ)ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

-------------------------

នៅក្នុងកិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារ:សំខាន់ចំនួន  ៨  រួមមានៈ

១.  មតិស្វាគមន៍របស់ឯកឧត្តមប្រធានគណៈមេធាវី

២.  បច្ចុប្បន្នភាពរបស់គណៈកម្មការជំនាញទាំង៥  លើកឡើងដោយប្រធានគណកម្មការ

៣.  ចំណាប់អារម្មណ៍របស់ប្រធាននាយកដ្ឋានស្រាវជ្រាវ  បោះពុម្ព  និងផ្សព្វផ្សាយនៃគណៈមេធាវី

៤.  ការលើកឡើងបញ្ហាប្រឈមផ្សេងៗរបស់សមាជិកគណកម្មការជំនាញទាំង៥

៥.  ការដោះស្រាយបញ្ហាប្រឈមនានារបស់គណៈកម្មការជំនាញទាំង៥

៦.  ទិសដៅការងារបន្តរបស់គណកម្មការជំនាញ  លើកឡើងដោយឯកឧត្តមប្រធានគណមេធាវី

៧.  ការស្នើឲ្យគណៈកម្មការទាំងអស់ចូលរួមស្ម័គ្រធ្វើជាមេធាវីការពារជនក្រីក្រស្របតាមគោលនយោបាយ ទើបតែដាក់ចេញ

៨.  បិទកម្មវិធីប្រជុំ

ជាលទ្ធផល ឯកឧត្តមប្រធានបានសម្រេចជាគោលការណ៍ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់គណៈកម្មការជំនាញដូចតទៅៈ

១.  អនុញ្ញាតឱ្យប្រធានគណៈកម្មការនីមួយៗសម្របសម្រួលជាមួយប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ដើម្បីរៀបចំកែសម្រួលសមាសភាពគណៈកម្មការ និងរៀបចំបទបញ្ជាផ្ទៃក្នុងរួមមួយ

២.  អនុញ្ញាតឲ្យប្រើប្រាស់បន្ទប់ប្រជុំចំនួន២ រួមមាន បន្ទប់ប្រជុំបច្ចុប្បន្នចំនួន ១ និងបន្ទប់ប្រជុំនៅអាគារគណៈមេធាវីចាស់ចំនួន១ 

៣.  លើកទឹកចិត្ត  និងជម្រុញអោយគណៈកម្មការជំនាញទាំង៥  ធ្វើសកម្មភាពក្នុងគោលបំណងលើកស្ទួយកិត្យានុភាពនិងឧត្តមានុភាពវិជ្ជាជីវៈមេធាវី

៤.  គណៈមេធាវីត្រៀមខ្លួនជាស្រេចសម្រាប់គាំទ្រសកម្មភាពរបស់គណៈកម្មការជំនាញទាំង៥

៥.  គណៈមេធាវីសូមលើកទឹកចិត្តនិងជម្រុញឲ្យសមាសភាពគណៈកម្មការជំនាញទាំង៥  ចូលរួមធ្វើជាវាគ្មិនផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវីនិងច្បាប់ជូនសាធារណ:ជនតាមវិទ្យុ ទូរទស្សន៍ និងតាមសិក្ខាសាលាឬវគ្គបណ្តុះបណ្តាលផ្សេងៗ

៦.  លើកទឹកចិត្តនិងជម្រុញសមាសភាពគណៈកម្មការជំនាញទាំង៥  សិក្សាអំពីទិដ្ឋភាពច្បាប់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលសហភាតាមេធាវីកំពុងជួបប្រទះក្នុងការប្រកបវិជ្ជាជីវ:របស់ខ្លួន

៧.ផ្សេងៗ

ជាចុងបញ្ចប់នៃកិច្ចប្រជុំ  ឯកឧត្តមប្រធានគណៈមេធាវី  សូមថ្លែងអំណរគុណដល់លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក គណកម្មការទាំងអស់ទទួលបានជោគជ័យគ្រ់ភារកិច្ច  និងជួបតែពុទ្ធពរទាំង  ៤ប្រការ  គឺអាយុ  វណ្ណៈ  សុខៈ  ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ។

photo 2021 02 16a

photo 2021 02 16a

photo 2021 02 16a

photo 2021 02 16a

photo 2021 02 16a

photo 2021 02 16a

photo 2021 02 16a

photo 2021 02 16a

photo 2021 02 16a

photo 2021 02 16a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top