ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អមដោយអគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ

នៅរសៀលថ្ងៃពុធ ០៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ នៅទីស្នាក់ការគណៈមេធាវី ឯកឧត្តម លី ច័ន្ទតុលា

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អមដោយអគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចពិភាក្សាជាមួយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ពាក់ព័ន្ធនឹងការចុះអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា។

ការពិភាក្សាផ្តោតលើកម្មវត្ថុចំបងៗដូចខាងក្រោម៖

១- ឯកឧត្តមប្រធានគណៈមេធាវីគាំទ្រសកម្មភាពរបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងការឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់ ដើម្បីជាផលប្រយោជន៍រួមសម្រាប់ស្ថាប័នទាំងពីរ ជាពិសេសផលប្រយោជន៍ដល់សង្គមនិងសេដ្ឋកិច្ចនៃប្រទេសជាតិទាំងមូល។

២- ឯកឧត្តមប្រធានគណៈមេធាវីបានឯកភាពលើការសហការរៀបចំការផ្សព្វផ្សាយពាក់ព័ន្ធនឹងបទប្បញ្ញត្តិក្នុងវិស័យកម្មសិទ្ធិបញ្ញា និងការរៀបចំឲមានការអប់រំបណ្តុះបណ្តាលមុខវិជ្ជាកម្មសិទ្ធិបញ្ញាដល់សមាជិក-សមាជិកាគណៈមេធាវី និងសិស្សមេធាវី ស្របតាមគោលនយោបាយរបស់ឯកឧត្តមប្រធានគណៈមេធាវី ក្នុងការពង្រឹងបន្ថែមនូវជំនាញវិជ្ជាជីវៈរបស់មេធាវី។

៣- ឯកឧត្តមប្រធានគណៈមេធាវីបានឯកភាពឲមានការចាត់តាំងមេធាវីសម្រាប់ផ្តល់ជំនួយផ្នែកច្បាប់ តាមរយៈការពិគ្រោះយោបល់ដោយមិនយកកម្រៃ ក្នុងវិស័យកម្មសិទ្ធិបញ្ញា។

៤-  ឯកឧត្តមប្រធានគណៈមេធាវីបានឯកភាពលើការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិភាក្សាឯកភាពលើខ្លឹមសារនៃ​អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ក្នុងទិសដៅពង្រឹងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឲកាន់តែមានប្រសិទ្ធភាព ហើយគ្រោងនឹងចុះហត្ថលេខាជាមួយគ្នានាពេលឆាប់ៗខាងមុខនេះ។

ជំនួបពិភាក្សានេះបានបញ្ចប់ ក្រោមបរិយាកាសរីករាយ យោគយល់ និងមានការទទួល​​ខុសត្រូវខ្ពស់។

photo 2021 02 17a

photo 2021 02 17a

photo 2021 02 17a

photo 2021 02 17a

photo 2021 02 17a

photo 2021 02 17a

photo 2021 02 17a

photo 2021 02 17a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top