សកម្មភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅថ្ងៃទី២នៅទីស្នាក់ការគណៈមេធាវី
នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២
ជូនបងប្អូនប្រជាពលរដ្ឋនិង មេធាវី ដែលមានលំនៅដ្ឋានក្នុងខណ្ឌសែនសុខដែលប្រពឹត្តទៅនៅទីស្នាក់ការគណៈមេធាវីចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
សូមណែនាំនិងអំពាវនាវដល់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងទាំងអស់ឲ្យអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ រដ្ឋបាលនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរួមគ្នាអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។