ឯកឧត្តម លី ច័ន្ទតុលាប្រធានគណៈមេធាវីបានដឹកនាំ បើក យុទ្ធនាការនិងទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសលើកទី២
នៅថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលាប្រធានគណៈមេធាវីបានដឹកនាំ បើក យុទ្ធនាការនិងទទួលចាក់វ៉ាក់សាំង
ការពារជំងឺកូវីដ-១៩ ដូសលើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនិង មេធាវី ដែលមានលំនៅដ្ឋានក្នុងខណ្ឌសែនសុខដែលប្រពឹត្តទៅនៅទីស្នាក់ការគណៈមេធាវីចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
ឯកឧត្តមបានណែនាំនិងអំពាវនាវដល់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងទាំងអស់ឲ្យអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ រដ្ឋបាលនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរួមគ្នាអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។