នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋនិង មេធាវី
នៅថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២
ជូនបងប្អូនប្រជាពលរដ្ឋនិង មេធាវី ដែលមានលំនៅដ្ឋាន ក្នុងខណ្ឌសែនសុខដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ហើយជាលទ្ធផលថ្ងៃនេះមានអ្នកមកទទួលចាក់វ៉ាក់សាំងសរុបចំនួន ២៨៨នាក់ ដោយក្នុងនោះ មានស្ត្រីចំនួន ១៧៩នាក់ ប្រុសចំនួន១០៩នាក់។ សរុបទាំងប្រាំថ្ងៃបានចំនួន ២៧១០នាក់។
សូមណែនាំនិងអំពាវនាវដល់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងទាំងអស់ឲ្យអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ រដ្ឋបាលនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និង ជាពិសេសរួមគ្នាអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។