នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបង ប្អូនប្រជាពលរដ្ឋនិង មេធាវី

នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២

ជូនបង ប្អូនប្រជាពលរដ្ឋនិង មេធាវី ដែលមានលំនៅដ្ឋាន ក្នុង ខណ្ឌសែនសុខដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ហើយជាលទ្ធផលថ្ងៃនេះមានអ្នក មកទទួលចាក់វ៉ាក់សាំងសរុបចំនួន ២១២នាក់ ដោយក្នុង នោះ មានស្ត្រីចំនួន៩៩នាក់ ប្រុសចំនួន ១១៣នាក់។ សរុបទាំងប្រាំមួយថ្ងៃបានចំនួន ២៩២២នាក់។
សូមណែនាំនិងអំពាវនាវដល់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងទាំងអស់ឲ្យអនុវត្តតាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និង ជាពិសេសរួមគ្នាអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

IMG 6546b

IMG 6546b

IMG 6546b

IMG 6546b

IMG 6546b

IMG 6546b

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top