នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋនិង មេធាវី
នៅថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបងប្អូន
ប្រជាពលរដ្ឋនិង មេធាវី ដែលមានលំនៅដ្ឋាន ក្នុងខណ្ឌសែនសុខដែលប្រព្រឹត្តទៅ នៅទីស្នាក់ការគណៈមេធាវីចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ហើយជាលទ្ធផលថ្ងៃនេះមានអ្នក មកទទួលចាក់វ៉ាក់ សាំងសរុបចំនួន១៣២នាក់ ដោយក្នុងនោះមានស្ត្រី ចំនួន ៦៦នាក់ ប្រុសចំនួន ៦៦នាក់។ សរុបទាំងប្រាំបីថ្ងៃបានចំនួន ៣២១៤នាក់។
សូមណែនាំនិងអំពាវនាវដល់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងទាំងអស់ឲ្យអនុវត្តតាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និង ជាពិសេសរួមគ្នាអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។