នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបង ប្អូនប្រជាពលរដ្ឋនិង មេធាវី
នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបង ប្អូនប្រជាពលរដ្ឋ
និង មេធាវី ដែលមានលំនៅដ្ឋានក្នុងខណ្ឌសែនសុខដែលប្រព្រឹត្តតទៅ នៅទីស្នាក់ការគណៈមេធាវីចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ហើយជាលទ្ធផលថ្ងៃនេះមានអ្នកមកទទួលចាក់វ៉ាក់សាំងសរុបចំនួន៧៨នាក់ ដោយក្នុងនោះមានស្ត្រី ចំនួន៣៩នាក់ ប្រុសចំនួន៣៩នាក់។ សរុបទាំងប្រាំបួនថ្ងៃបានចំនួន ៣២៩២នាក់។
សូមណែនាំនិងអំពាវនាវដល់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងទាំងអស់ឲ្យអនុវត្តតាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និង ជាពិសេសរួមគ្នាអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។