លោកមេធាវី ទូច ធីរិទ្ធ ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ លោកមេធាវី ទូច ធីរិទ្ធ ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា សៀក ញឹម ត្រូវជាជីដូនរបស់លោកមេធាវី គង់ ទីលីន លោកមេធាវី ចាន់ ឡឹកសីហ៍ លោកមេធាវី ច័ន្ទ ភក្តី លោកមេធាវី ចាន់ ម៉ូរ៉ែល លោកមេធាវី ឈុន ច័ន្ទតារា និងលោកមេធាវី គង់ សេដ្ឋា។ ក្នុងឳកាសនោះក៏បាននាំយកសារលិខិតចូលរួមរំលែកមរណទុក្ខនិងនាំយកថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធនៅភូមិដីក្រហម ឃុំព្រៃរំដែង ស្រុកគីរីវង់ ខេត្តតាកែវ។