គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសៀវភៅបច្ចេកទេសសួរចម្លើយក្នុងរឿងព្រហ្មទណ្ឌ ចំនួន ៥០ក្បាល
នារសៀល ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសៀវភៅបច្ចេកទេសសួរចម្លើយក្នុងរឿងព្រហ្មទណ្
ឌ ចំនួន ៥០ក្បាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានទទួលសៀវភៅដូចគ្នា ចំនួន ៥០ក្បាល ពីលោកចៅក្រម សាន ប៊ុនធឿន។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណចំពោះលោកចៅក្រម សាន ប៊ុនធឿន ដែលបានផ្តល់សៀវភៅបច្ចេកទេសសួរចម្លើយក្នុងរឿងព្រហ្មទណ្ឌនេះមកគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដើម្បីជាឯកសារសម្រាប់បម្រើឲ្យការសិក្សាស្រាវជ្រាវនិងត្រិះរិះពិចារណានៅគ្រប់បរិបទ និងជាប្រយោជន៍នៃការចូលរួមផ្សព្វផ្សាយការយល់ដឹងច្បាប់ព្រហ្មទណ្ឌជូនដល់មេធាវីនិងសាធារណជន។ សូមជូនពរលោកចៅក្រម សាន ប៊ុនធឿន សម្រេចជោគជ័យគ្រប់ភារកិច្ច។ សូមអគុណ!