កិច្ចប្រជុំពិភាក្សាការងារលើកទី២ជាមួយប្រធាន និងអនុប្រធានគណៈកម្មការជំនាញតាមប្រព័ន្ធអនឡាញ (Zoom Meeting)

លោកមេធាវី កេង សុម៉ាឡា អគ្គលេខាធិការរងនៃគណៈមេធាវី និងលោកមេធាវី ស៊ុន លៀងហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទតុលា

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារលើកទី២ជាមួយប្រធាន និងអនុប្រធានគណៈកម្មការជំនាញតាមប្រព័ន្ធអនឡាញ (Zoom Meeting) ...........................................................

នៅរសៀលថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២:០០ នាទីរសៀល លោកមេធាវី កេង សុម៉ាឡា អគ្គលេខាធិការរងនៃគណៈមេធាវី និងលោកមេធាវី ស៊ុន លៀងហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារលើកទី ២ ជាមួយប្រធាន និងអនុប្រធានគណៈកម្មកាជំនាញតាមប្រព័ន្ធអនឡាញ (Zoom Meeting)។ នៅក្នុងកិច្ចប្រជុំនេះ លោកមេធាវី កេង សុម៉ាឡា អគ្គលេខាធិការរងនៃគណៈមេធាវី និងលោកមេធាវី ស៊ុន លៀងហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និង ប្រធាន អនុប្រធានគណៈកម្មការជំនាញបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផុសផុលលើខ្លឹមសារ និង ប្រការនីមួយៗនៃ“បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការជំនាញ”។ កិច្ចប្រជុំនេះ បានពិភាក្សាការងារប្រកបដោយភាតរភាព និងបានទទួលលទ្ធផលគួរជាទីមោទន ហើយកិច្ចប្រជុំនេះនឹងបន្តជាថ្មីម្តងទៀតនៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២រសៀល។

photo 2021 06 21 16a

photo 2021 06 21 16a

photo 2021 06 21 16a

photo 2021 06 21 16a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top