ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាកម្ពុជា បានទទួលអំណោយដ៏ថ្លៃថ្លាពីឯកឧត្តម សូ សុខ

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាកម្ពុជា
បានទទួលអំណោយដ៏ថ្លៃថ្លាពីឯកឧត្តម សូ សុខ នាយករងខុទ្ទកាល័យ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី នូវឧបករណ៍សម្រាប់ធ្វើតេស្តិ៍រហ័សរកជំងឺកូវីដ-១៩ ចំនួន ២១០០ (ពីរពាន់មួយរយ)ឈុត សម្រាប់ប្រើប្រាស់នៅក្នុងការធ្វើតេស្តិ៍រហ័សចំពោះមេធាវីនៅក្នុងមហាសន្និបាតលើកទី២៦ របស់គណៈមេធាវី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។
គណៈមេធាវីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់មេធាវី និងការចាត់វិធានការដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។
photo 2021 10 12a
photo 2021 10 12a
photo 2021 10 12a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top