បានអនុញ្ញាតឱ្យក្រុមវិភាគទានច្បាប់ ដឹកនាំដោយលោកស្រីមេធាវី ទេព បូផល ចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បានអនុញ្ញាតឱ្យក្រុមវិភាគទានច្បាប់ ដឹកនាំដោយលោកស្រីមេធាវី ទេព បូផល ចូលជួបសម្តែងការគួរសម។ នៅពិធីជួបសំណេះសំណាលនេះ តំណាងវិភាគទានច្បាប់ បានជម្រាបជូន ឯកឧត្តមប្រធាន អំពីប្រវត្តិវិភាគទានច្បាប់ និងសមទ្ធិផលរយៈពេល៧ឆ្នាំ របស់វិភាគទានច្បាប់ និងបានជូនសៀវភៅកម្រងមេរៀនឆ្នាំ២០២០ ចំនួន ៥០ក្បាលផងដែរ។ ឯកឧត្តមប្រធាន ក៏បានសម្តែងការអបអរសាទរចំពោះសមទ្ធិផលរបស់វិភាគទានច្បាប់ និងថ្លែងអំណរគុណចំពោះវិភាគទានច្បាប់ ដែលបានជូននៅសៀវភៅកម្រងមេរៀនឆ្នាំ ២០២០ មកឱ្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការចែករំលែកបទពិសោធន៍ផ្នែកច្បាប់ដល់សមាជិក សមាជិកាគណៈមេធាវី ក្នុងការតាក់តែងឯកសារសំខាន់ៗមួយចំនួន ដែលប្រើប្រាស់នៅក្នុងនីតិវិធីបណ្តឹងផ្នែករដ្ឋប្បវេណី។

May be an image of 1 person and sitting

May be an image of 5 people, people standing, people sitting and indoor

May be an image of 5 people, people sitting and people standing

May be an image of 11 people, people standing and indoor

May be an image of 3 people and people standing

May be an image of 8 people, people standing and indoor

 

 

 

 

 

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top