សេចក្តីជូនដំណឹង ស្ដីពីការរៀបចំវេទិកាមេធាវីលើកទី២
សេចក្តីជូនដំណឹង ស្ដីពីការរៀបចំវេទិកាមេធាវីលើកទី២គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ទាំងអស់ឱ្យបានជ្រាបថាក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៣ គណៈមេធាវីនឹងរៀបចំឱ្យមាននូវកម្មវិធី វេទិកាមេធាវី ស្របតាមគោលនយោបាយ៨ចំណុច ក្រោមប្រធានបទ “រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី”។ វេទិកាមេធាវីលើកទី១ត្រូវបានប្រារព្ធធ្វើឡើងដោយជោគជ័យ កាលពីថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២២កន្លងទៅ ហើយវេទិកាមេធាវីលើកទី២ នឹងប្រារព្ធធ្វើនៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ២:០០ រសៀល រហូតដល់ ៦:០០ ល្ងាច ខាងមុខនេះ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។