ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «វេទិកាមេធាវី»

នារសៀល ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «វេទិកាមេធាវី» លើកទី២ ស្របតាមគោលនយោបាយ៨ចំណុច ក្រោមប្រធានបទ «រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពវិជ្ជាជីវៈមេធាវី» ដែលជាគំនិតផ្តួចផ្តើមដោយឯកឧត្តមផ្ទាល់។ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម សាយ បូរី ប្រធានគណៈមេធាវីអាណត្តិទី១ និងទី២ ជាវាគ្មិនកិត្តិយស និងវត្តមានចូលរួមរបស់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី លោកអគ្គលេខាធិការរង ព្រមទាំងថ្នាក់ដឹកនាំគណៈមេធាវី និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។

កម្មវិធី «វេទិកាមេធាវី » លើកទី២នេះ មានគោលបំណងសំខាន់ៗដូចជា៖

-ជម្រុញលើកទឹកចិត្តសហភាតាទាំងអស់ឱ្យចូលរួមក្នុងកិច្ចការលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

-ចែករំលែកបទពិសោធន៍ការងារ ឧត្តមានុវត្តថ្មីៗក្នុងការប្រកបវិជ្ជាជីវៈមេធាវីពីប្រធានគណៈមេធាវី និងអតីតប្រធានគណៈមេធាវី។

-ទទួលមតិយោបល់ពីសហភាតាទាំងអស់ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានាក្នុងការប្រកបវិជ្ជាជីវៈ។

-ទទួលបានធាតុចូលថ្មីៗនិងបន្ថែមទៀត ដើម្បីយកមកពិចារណាក្នុងការរៀបចំផែនការសកម្មភាពនាពេលខាងមុខ។

-បង្កើតបរិយាកាសសាមគ្គី និងភាពស្និទ្ធស្នាលរវាងប្រធានគណៈមេធាវី និងសហភាតាមេធាវី។

May be an image of 5 people and text

May be an image of 2 people, people sitting and text

May be an image of 9 people, people standing and indoor

May be an image of 10 people and people standing

May be an image of 1 person, standing and text

May be an image of 9 people, people standing and indoor

May be an image of 18 people, people standing and indoor

May be an image of 5 people, people standing and indoor

May be an image of 8 people, people standing, people sitting, suit, office and indoor

May be an image of 3 people, people sitting and indoor

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top