សិក្ខាសាលាដែលមាន ប្រធានបទស្តីពី "ការពិគ្រោះយោបល់លើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីសុខុមាលភាពមេធាវី " ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

សិក្ខាសាលាដែលមាន ប្រធានបទស្តីពី "ការពិគ្រោះយោបល់លើ...

 
នារសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកតិ្តយស បានរៀបចំឡើងនូវសិក្ខាសាលាដែលមាន ប្រធានបទស្តីពី "ការពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីសុខុមាលភាពមេធាវី " ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកមេធាវី កែវ ពេជ្ជនៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ជាវាគ្មិនកិត្តិយស
និងមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ព្រមទាំងសិស្សមេធាវីជំនាន់ទី ១៨ ផងដែរ។
កម្មវិធីសិក្ខាសាលានេះ ក៏មានការចូលរួមតាមប្រព័ន្ធOnline zoom និងផ្សាយបន្តផ្ទាល់តាមរយៈ Facebook Page ផ្លូវការរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី កែសម្រួលនិងកែលំអ ទៅលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីសុខុមាលភាពមេធាវី ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ការចូលរួមចំណែកទទួលខុសត្រូវដោយភាតរភាព និងការយកចិត្តទុកដាក់របស់ គណៈមេធាវីចំពោះមេធាវីដែលជួបការលំបាក រួមមាន មេធាវីមានវ័យចាស់ មេធាវី ទទួលរងទុព្វលភាព មេធាវីលំហែមាតុភាព មេធាវីទទួលមរណភាព និងសហព័ទ្ធឬកូន របស់មេធាវីដែលទទួលមរណភាព តាមរយៈមូលនិធិសុខុមាលភាពមធាវី។
 
1
 
2
 
3
 
4
 
6
 
 
7
 
5
 
8
 
10
 
11
 
12
 
 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top